នាវាចម្លងមួយគ្រឿងលិចនៅឥណ្ឌូនេស៊ី ស្លាប់ ៦៣នាក់ បាត់ខ្លួន១៥នាក់

សារព័ត៌មាន​ Cambodia News​/

ឥណ្ឌូនេស៊ី (២៨ ធ្នូ​ ២០១៥) ៖ មន្ត្រីភ្នាក់ងារ​ស្រាវជ្រាវនិង​ជួយ​សង្គ្រោះ​ឥណ្ឌូនេស៊ី និយាយថានាវា​ចម្លង​ដឹក​អ្នកដំណើរមួយគ្រឿងបាន​លិច​នៅព្រឹកថ្ងៃសុក្រនេះ ដោយបណ្ដាលឲ្យ​មនុស្ស ៦៣​នាក់​ស្លាប់ ១៥នាក់បាត់ខ្លួន ខណៈ​​​៤០​​នាក់​ត្រូវបាន​ជួយសង្គ្រោះ។

ទីភ្នាក់ងារ​សារព័ត៌មានAFPបានរាយការណ៍​ដោយស្រង់សម្ដីលោក Soelistyo​ ប្រធានរបស់ស្ថាប័ននេះ ​ថា នៅពេលនេះ ក្រុម​ជួយសង្គ្រោះ​នៅ​តែ​បន្ត​ស្វែង​រក​ជនរងគ្រោះ១៥នាក់ដែលបាត់ខ្លួន។

បើតាមប្រតិបត្តិករម្នាក់របស់នាវាចម្លងនេះ មនុស្សនៅលើនាវានេះមានចំនួន​១១៦នាក់។

​មូលហេតុ​នៃ​ការ​លិច​នាវា​ចម្លង​នេះ ខាង​ក្រុម​ជំនាញ​បាន​បញ្ជាក់ថាអាច​មក​ពី​បញ្ហា​នាវា​ផ្ទាល់ បូក​រួម​ទាំង​អាកាសធាតុ ទើប​ធ្វើឲ្យ​នាវា​នេះ​លិច​តែម្ដង​។ ប្រទេសឥណ្ឌូនេស៊ី មានកោះ១៧០០០កោះ ។ ការលិចឬ គ្រោះថ្នាក់នាវា ចម្លង នៅប្រទេសនេះតែងតែកើតមានជាញឹកញាប់៕​

ប្រភព: CNA

6

 

Related Articles

Back to top button
Close
Close