តួ​ក​គី​​អះអាងថា​​ជន​ស៊ីវិល​ស៊ី​រី​​២០០​នាក់​​ស្លាប់​​ដោយសារ​​ការ​វាយ​ប្រហារ​​របស់​​រុស្ស៊ី​​

សារព័ត៌មាន​ Cambodia News​/

​តួ​ក​គី (២២ ធ្នូ​ ២០១៥) ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តួ​ក​គី​លោក Mevlut Cavusoglu​បាន​និយាយ ថា ជន​ស៊ីវិល​ប្រមាណ​២០០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ការវាយប្រហា​រ​តាម​ជើង​អាកាស​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​២០​ធ្នូ​។

លោក​Mevlut Cavusoglu​បាន​អះអាង​ថា ការវាយប្រហារ​តាម​ជើង​អាកាស​របស់​រុស្ស៊ី​នៅ​ស៊ី​រី បាន​ស្លាប់​ជន​ស៊ីវិល​កាន់តែ​ច្រើនឡើងៗ​។

លោក​Cavusoglu​បញ្ជាក់បន្ថែម​ថា លោក​ចង់​ឱ្យ​ពិភពលោក​ដឹងថា មាន​ជន​ស៊ីវិល​ស៊ី​រី​ជាច្រើន​នាក់​ក្នុងនោះ​មាន​កុមារ​ដែរ បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​ការវាយប្រហារ​របស់​រុស្ស៊ី​។

​គួរបញ្ជាក់​ថា រុស្ស៊ី​ចាប់ផ្ដើម​វាយប្រហារ​តាម​ជើង​អាកាស​នៅ​ស៊ី​រី​តាំងពី​ថ្ងៃ​ទី​៣០​កញ្ញា ដើម្បី​គាំទ្រ​លោក​ប្រធានាធិបតី​ស៊ី​រី​អា​សាដ​។ កន្លង​មក​រុស្ស៊ី​បាន​អះអាង​ថា ខ្លួន​បាន​វាយប្រហារ​តាម​ជើង​អាកាស​នៅ​ស៊ី​រី ដើម្បី​ប្រឆាំង​ក្រុម​អ៊ីស្លាម​IS៕

1

 

 

Related Articles

Back to top button
Close
Close