ព្រះ​សង្ឃ ​​២២​​អង្គ​​រាគ​​ក្អួត​ចង្អោ​​សង្ស័យ​​ថា​​ពុល​​​ផ្លែ​​ឪឡឹក​​នៅ​​ខេត្ត​​បាត់​ដំ​បង​

សារព័តមាន​ Cambodia News/

បាត់ដំបង (២២ ធ្នូ ២០១៥) ៖ កាល​ពីថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ ​ មាន​ករណី​ពុល​ចំណីអាហារ (​ផ្លែ​ឪឡឹក​ទុំ​) នៅ​ចំណុច​វត្ត​ទីឃ​វនា​រាម ហៅ​វត្ត​កូន​ខ្លុង ស្ថិតក្នុង​ភូមិ​ព្រៃ​ដំរី​ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ ដំបង​។​ នេះ​បើ​យោងតាម​គេហៈទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ

មុន​ថ្ងៃ​កើតហេតុ មាន​ដូនជី​តាជី ជាច្រើន​នាក់​ដែល​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​វិស័យ​ព្រះពុទ្ទសាសនា បាន​ទិញ​ផ្លែ​ឪឡឹក​ទុំ​ពី​ផ្សារ​ខ្លះ គោយន្ត​ដឹក​លក់​ខ្លះ និង​តាម​ឡាន​ដឹក​លក់​ខ្លះ យក​ទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​ទីឃ​វនា​រាម ហៅ​វត្ត​កូន​ខ្លុង យក​ទៅ​ឆាន់​។

លុះដល់​វេលា​ម៉ោង ១៧​និង​២០​នាទី ខណៈ​ដែល​លោកសង្ឃ​ចំនួន ២២​អង្គ បាន​ឆាន់​ផ្លែ​ឪឡឹក​ទុំ​រួច ស្រាប់តែ​មាន​អាកា​រះ​រាគ​ក្អួត​ជា​បន្តបន្ទាប់ ដែល​​សង្ស័យ​ថា​ពុល​ផ្លែ​ឪឡឹក​ទុំ​ក្នុងនោះ​ព្រះសង្ឃ ១៦​អង្គ បានធូ​ស្រាល និង​០៦​អង្គ មាន​សភាព​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​៕

1

Related Articles

Back to top button
Close
Close