បុរសចំណាស់អាយុ៧៦ឆ្នាំម្នាក់ចាប់រំលោភកុមារី អាយុ៦ឆ្នាំ
សារព័ត៌មាន Cambodia News/
កំពង់ឆ្នាំង (២២ ធ្នូ ២០១៥) ៖ បុរសចំណាស់អាយុ៧៦ឆ្នាំម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកទឹកផុស ឃាត់ខ្លូន ពីបទចាប់រំលោភកុមារី អាយុ៦ឆ្នាំម្នាក់ កាលពីថ្ងៃទី១៤ ខែធ្នូ នៅខ្ទមចំការរបស់ខ្លួន ស្ថិតក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខណៈកុមារីរងគ្រោះ និងកុមារ៥នាក់ទៀត ទៅលេងទឹកស្ទឹងដែលនៅជិតនោះ ។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា បុរសចំណាស់ខាងលើមានឈ្មោះ នូ ស៊ីណាន ហៅតាជាង អាយុ៧៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
ក្នុងរបាយការណ៍ដដែលបានសរសេរថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៤ ធ្នូ កុមារីរងគ្រោះ និងកុមារក្នុងភូមិជាមួយគ្នា៥នាក់ បានទៅងូតទឹកស្ទឹងនៅជិតខ្ទមចំការតារូបនេះ។
ក្រោយពេលចុះងូតទឹកស្ទឹងរួចហើយ ក៏នាំគ្នាឡើងមកលើវិញ ហើយបាននាំគ្នាដើររើសក្តឹបស្វាយក្នុងចំការ ពេលនោះតាចាស់រូបនេះបានល្បូងកុមារីរងគ្រោះចូលក្នុងខ្ទមចំការ ហើយបានចាប់នាងរំលោភ ។ ដោយសារតែការឈឺចាប់នាងបានស្រែកយំធ្វើឱ្យក្មេងៗដែលទៅជាមួយឮ ក៏នាំគ្នារត់ទៅមើលក៏ឃើញសកម្មភាពតាចាស់រូបនេះកំពុងរំលោភ ។
ក្រោយពេលកើតហេតុ កុមារីរងគ្រោះមិនបានប្រាប់ឪពុកម្តាយទេ ប៉ុន្តែក្រោយមក ម្តាយឃើញកូនស្រីមានទឹកមុខស្លេកស្លាំង និងពេលបត់ជើងតូចមកមានធ្លាក់ឈាម ក៏បានដេញដោលសួរ ទើបកុមារីរងគ្រោះប្រាប់រឿងរ៉ាវទាំងអស់ ហើយម្តាយក៏បានរាយការណ៍ប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ទើបឈានដល់ការឃាត់ខ្លួនតាចាស់តណ្ហាដល់ករូបនេះភ្លាមៗ៕