វិដេអូបង្ហាញពីនីតិវិធី នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ ធ្នូ ២០១៥) ៖ ចាប់ពីដើមឆ្នាំ២០១៦ ខាងមុខនេះ ការដាក់ឱ្យអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី រួមទាំងការផាកពិន័យដ៏តឹងរឹងតាមច្បាប់នេះ នឹងធ្វើឡើងដើម្បីពង្រឹងការគោរពច្បាប់ចរាចរណ៍ ដែលកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ បានរៀបចំវីដេអូមួយបង្ហាញឲ្យកាន់តែច្បាស់ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យការអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មីកាន់តែប្រសិទ្ធភាព។
ខាងក្រោមនេះជាវីដេអូ ស្តីពីនីតិវិធីនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សម្រាប់ឆ្នាំ២០១៦៖