ភាពយន្តខ្មែរ នឹងចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៦នេះទៅ

សារព័ត៌មាន​​ Cambodia News​/

​ភ្នំពេញ​ (២១ ធ្នូ ២០១៥) ៖  ថ្លែងក្នុងសិក្ខាសាលា ស្តីពីខ្សែភាពយន្តភាគចិននៅថ្ងៃទី២១ ធ្នូនេះ​ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋ​មន្ត្រីក្រ​សួង​ព័ត៌​មាន​បានប្រកាសជាថ្មីថា រឿងភាគនិងវណ្ណកម្មខ្មែរ នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ចន្លោះ​ម៉ោង​ ៧ ដល់ម៉ោង ៩ យប់ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៦នេះទៅ។

ឯកឧត្តម ខៀវ កាញ៉ារីទ្ធ​ បាន​បញ្ជាក់ថា រឿងភាគខ្មែរដែលចាក់បញ្ចាំងនោះ គឺ​ផលិត​ដោយ​ខ្មែរ និងមានតួខ្មែរជាអ្នកចូលរួម សម្តែង ហើយ​ក្រសួង​ក៏​អនុញ្ញាត​ចំពោះ​រឿង​ភាគ​ខ្មែរដែលថតដោយជនបរទេស និងមានតួខ្មែរជាអ្នកសម្តែងផងដែរ៕

Capture

 

 

Related Articles

Back to top button
Close
Close