​មនុស្ស​រាប់​សិប​នាក់បាត់​ខ្លួន​ ខណៈស្រឡាង​ដឹក​អ្នកដំណើរ​ឥណ្ឌូ​នេ​ស៊ី​មួយ​គ្រឿង​បាត់ដាន​​ ​

សារព័ត៌មាន​ Cambodia News​/

ឥណ្ឌូ​នេ​ស៊ី (២១ ធ្នូ ២០១៥) ៖ កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ក្រុម​ជួយ​សង្គ្រោះ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​បន្តសកម្មភាព​ស្វែងរក​ជន​រង​គ្រោះ​ដែល​នៅ​បាត់​ខ្លួន​រាប់​សិប​នាក់​ ក្រោយ​ពី​ហេតុការណ៍​គ្រោះថ្នាក់​ស្រឡាង​កំពុង​បើក​សុខៗ​ ស្រាប់តែ​មាន​បញ្ហា​ហើយ​មានការ​បាត់ដាន​តែ​ម្តង​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​២​ថ្ងៃ​ទៅ​ហើយ​នោះ​ ។​

​ប្រភព​ព័ត៌មាន​ក្នុង​តំបន់​បាន​ផ្សព្វផ្សាយ​ថា​ អ្នកដំណើរ​ជិត​៨០​នាក់​បាន​និង​កំពុង​នៅ​បាត់​ខ្លួន​ ក្រោយ​ពី​ស្រឡាង​ដឹក​អ្នកដំណើរ​មាន​បញ្ហា​នៅ​ពាក់កណ្តាល​ទី​ ស្រប​ពេល​ដែល​មាន​អាកាសធាតុ​មិន​អំណោយផល​កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តំបន់​ Sulawesi​​ ។​

រហូត​មក​ដល់​ពេល​នេះ​ មនុស្ស​៣​នាក់សុទ្ធតែ​ជា​ពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​២​នាក់​ជា​កុមារ​ ។​ ប៉ូលិស​បាន​អះអាង​ថា​ មនុស្ស​៣៩​នាក់​បាន​ជួយ​សង្គ្រោះ​ចេញពី​ការ​លិច​ទឹក​ ។​ ជន​រង​គ្រោះ​ខ្លះ​ត្រូវ​ក្រុម​អ្នកនេសាទ​សង្គ្រោះ​ អ្នកខ្លះ​ទៀត​តោងរ​សាត់អណ្តែត​តាម​ពោង​ខ្យល់​រាប់​ម៉ោង​ទម្រាំ​ក្រុម​ជួយ​ជំនួយ​ទៅ​ដល់​ ។​

​​អាជ្ញាធរ​នៅ​ពេល​នេះ​បាន​ដាក់​ការ​សង្ឃឹមថា​ អាច​នឹង​រក​ឃើញ​ស្រឡាង​ ក៏​ដូច​ជន​រង​គ្រោះ​ទាំងអស់​ ដោយសារ​ថា​ នៅ​ពេល​នេះ​ អាកាសធាតុ​ស្ថិត​នៅ​តំបន់​ដែល​ស្រឡាង​បាត់ដាន​នោះ​មាន​ភាពល្អ​ប្រសើរ​វិញ​ហើយ​ ៕

3

 

 

Related Articles

Back to top button
Close
Close