សម្តេច ស ខេង ៖ ប៉ូលិសចរាចរណ៍ណាហ៊ានផាកពិន័យមន្ត្រីនឹងត្រូវដំឡើងស័ក្តិ

សារព័ត៌មាន Cambodia News/

ភ្នំ​ពេញ (២១ ធ្នូ ២០១៥) ៖​ ក្នុង​ពិធី​ប្រជុំ​ប្រកាស​សមាសភាព​គណៈ​កម្មាធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​កាលពី​ថ្មីៗនេះ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​​ផ្តល់​ប្រាក់​​លើក​ទឹកចិត្ត​ចំនួន ៤០០០ រៀល​ក្នុង​មួយ​ថ្ងៃ​ដល់​ប៉ូលិស​ចរាចរណ៍​ម្នាក់ និង​ដំឡើង​ឋានន្តរស័ក្តិ​ដល់​ប៉ូលិស​ចរាចរណ៍​ណា​ដែល​ហ៊ាន​ធ្វើ​ការ​ផាក​ពិន័យ​មន្ត្រី​ជាន់ខ្ពស់​ដែល​ល្មើស​នឹង​​ច្បាប់​ចរាចរណ៍។

ការប្រកាស​នេះ​ ខណៈ​ដែល​អត្រា​អ្នក​ស្លាប់​ដោយ​​សារ​គ្រោះថ្នាក់​ចរាចរណ៍​​​ផ្លូវ​គោក​នៅ​ក្នុង​ឆ្នាំ​ ២០១៥ ​នេះ​មាន​ការ​កើន​ឡើង ៥ ភាគរយ​បើ​ធៀប​នឹង​​ឆ្នាំ​ចាស់​ដោយ​មាន​​មនុស្ស​ស្លាប់​រហូត​ដល់​ជិត ២៣០០ នាក់។

​នេះ​បើ​យោង​តាម​របាយការណ៍​បូក​សរុប​សភាព​ការណ៍​គ្រោះថ្នាក់ និង​​លទ្ធផល​ការងារ​​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ ២០១៥ របស់ ​អគ្គស្នងការ​រង​នគរបាល​ជាតិ។

​​ជាមួយ​គ្នានោះ សម្តេច ស ខេង ​បាន​​ក្រើន​រំឭក​ឲ្យ​ប៉ូលិស​ចរាចរណ៍​ទាំងអស់​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ចរាចរណ៍​ព្រោះ​កន្លង​មក​លោក​សង្កេត​ឃើញ​ថា​មាន​រាជធានី-ខេត្ត​ចំនួន​​ ១៥ ប៉ុណ្ណោះ​ដែល​​​បាន​​​អនុវត្ត​ការងារ​បាន​ល្អ៕ ដោយ៖ ហេង នាង

2

 

 

Related Articles

Back to top button
Close
Close