ភាពអសីលធម៌របស់ស្ត្រីម្នាក់នៅលើរថភ្លើង
សារព័ត៌មាន Cambodia News/
ថៃ (២១ ធ្នូ ២០១៥) ៖ ថ្មីនេះមានរូបភាពអសីលធម៌មួយបានកើតឡើងនៅលើរថភ្លើងនៅប្រទេសថៃ ដែលបង្កឡើងដោយនារីម្នាក់ដែលបានលើកជើងដាក់លើកៅអី ដែលនាងបានអង្គុយ ហើយនៅពីមុខកៅអីនោះមានព្រះសង្ឃ គង់(អង្គុយ)នៅ។
រូបភាពនេះដែរ បានរងការិះគន់ជាខ្លាំងពីសំណាក់ត្រូវអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកកាន់ព្រះពុទ្ធសាសនា។ នេះបើយោងតាមគេហទំព័រដែលសរសេរជាភាសាថៃឈ្មោះ khaojing។
អ្នកលេងបណ្តាញសង្គមបាន Comment ថា បើសិនជាប្រជាជន ឬមន្ត្រីរាជការ មិនអាចមិនដឹងពីឥរិយាបថបែបហ្នឹងទេ នេះអាចជាស្ត្រីជនជាតិបរទេស ប៉ែកអឺរ៉ុប ដែលមិនដឹងពីទំនៀមទម្លាប់ នៃការគោរពព្រះសង្ឃ ឬ សាសនាព្រះពុទ្ធ។
អ្នកចូលរួម Comment ខ្លះទៀតសរសេរថា មិនថាជាតិសាសន៍ណាទេ ការប្រព្រឹត្តបែបនេះ ជាអ្នកមានមាយាទអន់៕