រូបភាពនៅលើជញ្ជាំងអគារប៊ូឌីង បញ្ជាធ្វើការលុបចោល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ ធ្នូ ២០១៥) ៖ សាលារាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា នៅពេលថ្មីៗនេះ មានមនុស្សមួយក្រុមបានគូររូបភាពនៅលើជញ្ជាំងអគារប៊ូឌីង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយអះអាងថាមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយបញ្ហានេះ សាលារាជធានីភ្នំពេញពិតជាមិនធ្លាប់បានអនុញ្ញាតជូនឡើយ ដូច្នេះសាលារាជធានីភ្នំពេញ នឹងចាត់ឱ្យអាជ្ញាធរធ្វើការស្រាវជ្រាវរកអ្នកប្រព្រឹត្តិ មកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងធ្វើការលុបចោលឱ្យមានលក្ខណៈដូចដើមវិញជូនដល់បងប្អូន៕