ក្រសួងសុខាភិបាលអំពាវនាវឲ្យសូមស្ថាប័នពាក់ព័ន្ធ មេត្តាពង្រឹងការ ត្រួតពិនិត្យការផលិតការនាំចូល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ ធ្នូ ២០១៥) ៖ បន្ទាប់ពីកើតមានករណីពុលស្រាជាបន្តបន្ទាប់នៅខេត្តក្រចេះ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យសូមស្ថាប័នពាក់ព័ន្ធ មេត្តាពង្រឹងការ ត្រួតពិនិត្យការផលិត ការនាំចូល ការចែកចាយ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាព ស្រា និងចំណីអាហារ ដើម្បីសុខភាពប្រជាពលរដ្ឋ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដើម្បីចៀសផុតការពុលស្រាឫចំណីអាហារ ក្រសួងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ក៏ដូចជាប្រជាជននៅខេត្តក្រចេះ អនុវត្តនៅគោលការណ៍មួយចំនួនដូចជា ៖
១. សូមបញ្ឍប់ការពិសារស្រាដែលផលិតគ្មានការត្រួតពិនិត្យត្រឹមត្រូវ
២. ត្រូវបញ្ឍប់ការទិញស្រាដែលសង្ស័យថាមានជាតិពុលនេះមកពិសារ
៣. មិនត្រូវចែកចាយឫលក់ស្រាដែលសង្ស័យថាមានជាតិពុល បន្តទៅទីកន្លែងផ្សេងៗទៀតឡើយ
៤. សូមកុំបរិភោគសាច់សត្វដែលឈឺឫស្លាប់ ៤. ត្រូវចូលរួមអនុវត្តអនាម័យចំណីអាហារល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល តាមបណ្តាញទូរទស្សន៍និងសារព័ត៌មានក៏ដូចជាអាចទាញយកសារអប់រំសុខភាពពីវិបសាយនាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាល ដូចបានដាក់ជូននូវក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥៕