ពលរដ្ឋរស់នៅភ្នំពេញមានការភ័យខ្លាចបន្ទាប់ពីមានករណីប្លន់ប្រដាប់អាវុធប៉ុន្មានថ្ងៃមកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ ធ្នូ ២០១៥) ៖ ករណីប្លន់ប្រដាប់អាវុធនៅក្នុងទីក្រុងភ្នំពេញ នៅរយៈពេលប៉ុន្មានថ្ងៃមកនេះ បាននឹងកំពុងធ្វើ ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ រួមទាំងភ្ញៀវទេសចរណ៍ផង មានភាពភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគេ។
ករណីប្លន់ប្រដាប់អាវុធនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅភ្នំពេញមានការភ័យខ្លាច ហើយសូម្បីប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានចាប់អារម្មណ៍ខ្លាំង ព្រមទាំងបានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ រួមទាំងអាជ្ញាធរគ្រប់មូលដ្ឋាន បង្កើនការយកចិត្តទុកដាក់វាយបង្ក្រាបក្រុម ចោរប្រដាប់អាវុធ ដែលធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋយ៉ាងសាហាវនាពេលថ្មីៗនេះដែរ។
ហើយសម្តេចក៏បានអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យមើលឡើងវិញ ចំពោះការស្នើលើកលែងទោសដល់ទណ្ឌិតណា ដែលពាក់ព័ន្ធនឹងអំពើប្លន់ និងគ្រឿងញៀនផងដែរ៕