សម្ដេច ហ៊ុន សែន ៖ មុខសញ្ញា ធ្វើសកម្មភាពប្លន់កន្លងមក គឺទើបចេញពីគុក

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៤ ធ្នូ ២០១៥) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​បញ្ជាក់ថា តាមរបាយការណ៍ដែលបានបង្ហាញឃើញថា មុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពប្លន់កន្លងទៅនេះ គឺទើបចេញពីគុក ហើយសម្តចតេជោបានព្រមានក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថា ត្រូវពិនិត្យមើលបញ្ហានេះ។

ជាមួយ​គ្នា​នោះ​សម្តេចក៏​បាន​លើកពីករណី ពុលអាហារ និងស្រា-ស ដែល​​បានកើតឡើងថ្មីៗនេះនៅខេត្តក្រចេះ សម្តេចស្នើសុំឲ្យប្រជាពល​រដ្ឋ​យកចិត្តទុកដាក់អំពីចំណីអាហារដែលទាមទារឲ្យប្រជាពលរដ្ឋខ្លួនឯង ត្រូវយកចិត្តទុក្ខដាក់ ជួយដាស់តឿនគ្នាដើម្បីចៀសវាងរងគ្រោះ។

ការថ្លែងបែបនេះធ្វើឡើង ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុង “ពិធីផ្សព្វផ្សាយការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកម្ពុជា” ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ៕

10

 

 

 

Related Articles

Back to top button
Close
Close