ទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីនជំរុញឱ្យអាជ្ញាធរជម្លៀសប្រជាជនចេញពីតំបន់ភ្នំ
សារព័ត៌មាន Cambodia News/
ហ្វីលីពីន (១៤ ធ្នូ ២០១៥) ៖ ទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីនកាលពីថ្ងៃទី១៣ខែធ្នូ បានបញ្ជាឱ្យអាជ្ញាធរជម្លៀស ប្រជាជន ហ្វីលីពីនចេញពីតំបន់ឆ្នេរ និងតំបន់ភ្នំ ដើម្បីការពារពីព្យុះទីហ្វុង ប្រភេទទី២។ នេះបើតាមការឲ្យដឹងពីនាយកប្រតិបត្តិគ្រោះមហន្តរាយហ្វីលីពីនលោក Alexander Pama ។
លោក Alexander Pama បាននិយាយថា”យើងនឹងផ្សព្វផ្សាយព្យុះនេះជាសាធារណៈនៅទីក្រុងម៉ានីល ហើយប្រកាសផ្អាកការធ្វើដំណើរតាមសមុទ្រនិងការនេសាទជាដើម។
លោក Pama បានបញ្ជាក់ថា ព្យុះទីហ្វុងMelorអាចបណ្តាលឱ្យមានទឹកជំនន់និងការបាក់ដីនៅកោះSamar កោះLeyte ស្ថិតនៅតំបន់Bicol នៅចុងភាគអាគ្នេយ៍កោះLuzon។ កាលពីឆ្នាំ២០១៣ មនុស្សជាង៦ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងជាង១លាននាក់ខូចខាតទ្រព្យសម្បត្តិនិងគ្មានផ្ទះសំបែង ដោយសារព្យុះទីហ្វុង៕