ដេនី លែងទុកចិត្តប្រុសៗព្រោះធ្លាប់ឈឺចាប់ និងធ្លាប់ត្រូវគេក្បត់
សារព័ត៌មាន Cambodia News/
កម្សាន្តតារាសម្តែងសិចស៊ី នាង ដេនី ក្រៅពីរង់នូវព្រនង់នៃរិះគន់ចាក់ស្រោចស្ទើរងើបមុខមិនរួចរឿងស្លៀកពាក់បញ្ចេញភាពសិចស៊ីហើយនោះ នាងក៏ត្រូវបានគេស្គាល់ថា ជាតារាស្រីមួយដួងដែលហ៊ឺហា លើការប្រើប្រាស់សម្ភារៈនិយមមិនចាញ់តារាល្បីៗផ្សេងទៀតឡើយ។
ទោះបីជាតារាស្រីនាង ដេនី ធ្លាប់ការរិះគន់ខ្លាំងៗ ពីទស្សនិជនរឿងស្លៀកពាក់សិចស៊ី មិនប្រណីដៃយ៉ាងក៏ ដោយ ប៉ុន្តែនាងហាក់ប្រងើយ នៅតែគឃ្លើនធ្វើខ្លួនដូចជា មិនដឹងឮ។ ផ្ទុយទៅវិញជារឿយៗ ដេនី បែបជាចិត្ត សឿងកាន់តែងបញ្ចេញសម្ញែងរូបថត ភាពបង្ហាញភាពសិចស៊ី នៅបណ្តាញសង្គមហ្វេសប៊ុក ជាបន្តបន្ទាប់។
ថ្មីៗនេះ ដេនី បានសរសេរសារបង្ហោះ នៅលើហ្វេសប៊ុកជាសាធារណៈថា «ធ្លាប់ឈឺចាប់ ធ្លាប់ត្រូវគេក្បត់ ធ្វើឲ្យខ្ញុំលែងទុកចិត្ត នឹងសាកល្បងស្រឡាញ់អ្នកណាទៀត។ កើតជាមនុស្ស គឺចៀសមិនផុតពីរឿងស្នេហា នឹងការឈឺចាប់ឡើយ តែយើងមិនគួរបិទផ្លូវខ្លួនឯង ព្រោះធ្លាប់បរាជ័យនោះទេ ។ គ្រាន់តែចាំទុកថាកុំស្រលាញ់គេច្រើនជាង ស្រលាញ់ខ្លួនឯង ទោះជាយ៉ាងណា ក៏គ្មានអ្នកណាគេស្រលាញ់យើង ជាងយើងស្រលាញ់ខ្លួនឯងដែរ..»។
តាមរយៈសារនេះ អាចបញ្ជាក់ថា តារាស្រីនាង ដេនី ធ្លាប់ឆ្លងកាត់រឿងស្នេហាឈឺចាប់ និងបែបបាក់ម្តងរួចមកហើយ រហូតធ្វើឲ្យចិត្តរបស់នាង មានអារម្មណ៍ខ្លាចរអាប៉ះចំស្នេហ៍បែបនេះទៀត៕