​តុលាការ​សម្រេចឃុំខ្លួន​​នារី​ម្នាក់​ ដែល​បើក​រថយន្ត​ បង្ក​គ្រោះថ្នាក់​បណ្តាលឲ្យស្លាប់​ម្នាក់ និង​របួសធ្ងន់​៣​នាក់​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ ៖​​ នារី​ស្រស់​ស្អាត​ម្នាក់​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ ដែល​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​បុក​ម៉ូតូ​និង​បក​ត្រឡប់​ក្រោយមក​កិន​ជន​រង​គ្រោះ​បន្ថែម​ទៀត​ អូស​ប្រមាណ​ជិត​១០០​ម៉ែត្រ​ ហើយ​បុក​ប្រជា​ការពារ​និង​សមត្ថកិច្ច​រង​របួស​២​នាក់​ថែម​ទៀ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដើម្បី​ស៊ើបអង្កេត​ជា​បន្ត​ទៀត​ ។​

Captureមន្ត្រី​តុលាការ​ ថ្លែង​ថា​ នារី​រូប​នេះ​ឈ្មោះ​ រ៉ូ​នី​ សេរី​វ​ឌ្ឍ​នា​ អាយុ​២២​ឆ្នាំ​ ត្រូវ​បាន​លោក​ព្រះ​ រាជអាជ្ញា​រង​ ចែ​ សុង​ ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​ បទ​បើកបរ​ធ្វេស​ប្រហែល​បណ្តាល​ឲ្យ​មាន​របួស​ដល់​អ្នក​ដទៃ​ និង​ បទ​បើកបរ​ធ្វេស​ប្រហែល​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​ ៨៣​ និង​ មាត្រា​ ៨៥​ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ។​

​នារី​ស្រស់​ស្អាត​រូប​នេះ​ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​៨​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១៤​លាន​រៀល​ ទៅ​ ៣០​លាន​រៀល​ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​ មាន​ពិរុទ្ធភាព​ដូច​ការ​ចោទប្រកាន់​មែន​ ។​

​គួរ​បញ្ជាក់​ផង​ដែល​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​អោយរ​ន្ឋ​ត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០​នឹង​១៥​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ក្បែរ​ឃ្លាំង​ប្រេង​ឥ​ន្ឋ​នះ​សូ​គី​ម៉ិច​ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង​ សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​៕

​​

Related Articles

Back to top button
Close
Close