ស្លាប់​​៥​នាក់​ ​រងរបួស​​ធ្ងន់​​ស្រាល​​១៤​នាក់​ ក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​ ​ថ្ងៃទី​​៨​​ខែ​ធ្នូ

សារព័ត៌មាន​ Cambodia News

ភ្នំ​ពេញ​ (០៩ ធ្នូ ២០១៥) ៖ មនុស្ស​៥​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​១៤​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស​ចំនួន​១១​លើក នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥​ម្សិលមិញ​។ នេះ​បើ​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច​២​គ្រឿង រថយន្ត​ធុន​ធំ​៣​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល ឲ្យមាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៧​លើក ប្រជែ​ក​គ្រោះច្នាក់​៣​លើក និង​ស្រវឹង​១​លើក​៕

1

 

 

Related Articles

Back to top button
Close
Close