ស្លាប់​ជន​ស៊ីវិល​​ជិត ​៣០​នាក់​​ដោយសារការ​ប្រហារ​​តាម​អាកាស​​របស់​​ក្រុមចម្រុះ​​អាមេរិក

សារព័ត៌មាន​ Cambodia News/

ស៊ីវិល (០៨ ធ្នូ ២០១៥) ៖ ជន​ស៊ីវិល​ប្រមាណ​២៦​នាក់​ក្នុងនោះ​មាន​កុមារ​ជាច្រើន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ភាគ​ឦសាន ប្រទេស​ស៊ី​រី​។ មូលហេតុ​នៃ​ការស្លាប់​នេះ ដោយសារ​ការវាយប្រហា​រ​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុម​សកម្មប្រយុទ្ធ​របស់​ស៊ី​រី​។

2បើ​តាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ដែលមាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​និយាយថា នៅ​ភូមិ​al-Khan ជិត​ខេត្ត​Hasakah​ប្រទេស​ស៊ី​រី កំពុងតែ​រងគ្រោះ​ដោយសារ​ការវាយប្រហារ​តាម​អាកាស​ហើយ​។​

ដោយឡែក​រដ្ឋាភិបាល​ស៊ី​រី​បាន​បញ្ជាក់ថា ទាហាន​ស៊ី​រី​ប្រមាណ​៣​នាក់​ក៏​ស្លាប់​ដោយសារ​ការវាយប្រហារ​របស់​ក្រុមចម្រុះ​អាមេរិក​ដែរ​។ យ៉ាងណាក៏ដោយ អាមេរិក​ទទូច​ឱ្យ​ក្រុម​ចម្រុះ​របស់​ខ្លួន​មិន​ឱ្យ​វាយប្រហារ​នៅ​ជិត​ជំរំ​ក្នុង​ប្រទេស​ស៊ី​រី ព្រោះ​នៅ​ទី​នោះ​ភាគច្រើន​ជា​ជន​ស៊ីវិល​៕

 

Related Articles

Back to top button
Close
Close