អ្នកនាងពេជ្រ សោភា នឹងលាឈប់ពីផលិតកម្មហង្សមាស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ ធ្នូ ២០១៥) ៖ នៅវេលាព្រលឹមថ្ងៃអាទិត្យទី៦ ខែធ្នូ ឆ្នាំ២០១៥នេះ ទំព័រហ្វេសប៊ុក Pich Sophea (ពេជ្រ សោភា) បានបង្ហោះសារគួរឲ្យភ្ញាក់ផ្អើលមួយ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនសឹងតែមិនគួរឲ្យជឿទៀតផង។
សារនៅលើទំព័រ ពេជ្រ សោភា បានសរសេរថា «នាងខ្ញុំ ពេជ្រ សោភា នឹងលាឈប់ធ្វើនៅហង្សមាស និងរស្មី (ហង្ស) មាសហើយ តែនាងខ្ញុំនឹងធ្វើការងាររបស់នាង(ខ្ញុំ) អោយចប់គឺ (the voice Cambodia) អរគុណដល់ក្រុមហ៊ុនហង្សមាស ដែលធ្វើឲ្យជីវិតគ្រួសារបានល្អរហូតមកដល់ថ្ងៃនេះ។ ខ្ញុំមានថ្ងៃ (នេះ) គឺបានមកពីហង្សមាសទាំងអស់» ។
នេះជាព័ត៌មានជំហានដំបូង មិនទាន់មានការបញ្ជាក់លម្អិត យ៉ាងណានៅឡើយទេ ព័ត៌មានបន្ថែម នឹងមានចុះផ្សាយ នៅពេលបន្ទាប់៕