ណាត់ថាទៅរួមភេទ ដល់កន្លែស្ងាត់វាយសម្លាប់ប្លន់យកម៉ូតូ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ ធ្នូ ២០១៥) ៖ ជនសង្ស័យប្រុសស្រី២នាក់បានរៀបគម្រោងរួចស្រេច ដោយខាងប្រុសបានឲ្យខាងស្រីទាក់ម៉ូយទៅរួមរក្ស ពេលទៅដល់ចំណុចវាលស្មាច់ និងមានព្រៃត្រែងផង ក៏វាយសម្លាប់ប្លន់យកម៉ូតូតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់នោះយកទៅសាកសួរពាក់ព័ន្ធករណីនេះ។
ករណីប្លន់សម្លាប់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នៅជិតរង្វង់មូលស្ពានជ្រោយចង្វារខាងកើតស្ថិតក្នុងភូមិដើគរ ផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យ ត្រូវបានគេស្គាល់ឈ្មោះធឿន គីម ភេទប្រុស អាយុ២២ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនISA មានស្រុកកំណើតនៅភូមិសាម្កាក់ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកស្ត្រីសង្ស័យម្នាក់ទៀតមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។
ក្រោយធ្វើសកម្មភាពរួចចេញមកក្រៅក៏ជួបសមត្ថកិច្ចល្បាតឃើញពួកគេប្រឡាក់សុទ្ធតែឈាម ទើបឃាត់ខ្លួនសួរនាំ ពេលនោះស្ត្រីសង្ស័យថា ជនរងគ្រោះចាប់រំលោភនាង ទើបវាយសន្លប់តែម្ដង តែក្រោយពេលស្រាវជ្រាវរបស់សមត្ថកិច្ចទើបដឹងថា ជាការរៀបចំគម្រោងប្លន់យកម៉ូតូ តែពុំបានសម្រេចក៏ត្រូវឃាត់ខ្លួនតែម្ដង៕