ក្រសួងអប់រំប្រកាសចាត់វិធានការអ្នកទទួលសំណូកធ្វើលិខិតបញ្ជាក់ការសិក្សា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៣ ធ្នូ ២០១៥ ) ៖ ក្រសួងអប់រំប្រកាសចាត់វិធានការលើ​អ្នកដែលបានឃុ​បឃិតគ្នាធ្វើ​លិខិតប​ញ្ជាក់​ការសិក្សាខុសច្បា​ប់ឲ្យ​បេក្ខជនប្រឡងដែល​បាន​បែកធ្លាយនៅខេត្តបាត់ដំបង។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី២ខែធ្នូនេះបានឲ្យដឹងថាក្រសួងនេះបាន​ប​ង្កើតគណៈ​កម្មកា​រ​កោសល្យវិច័យដើម្បីពិនិត្យនិងស្រាវជ្រាវភាពមិនប្រក្រតីដែលបា​នបែ​ក​​ធ្លាយ​នៅ​ខេត្ត​​​​បា​​ត់ដំបង។

ក្រសួងអប់រំបញ្ជាក់ថាការបង្កើតក្រុមស្រាវជ្រាវនេះដោយយោងតាមការចុះផ្សាយគេហទំព័រ Fresh News កាលពីថ្ងៃ​ទី១​ខែធ្នូ​នេះថាមានបេក្ខជនម្នាក់នៅវិទ្យាល័យមួយនៅខេត្តបា​​ត់ដំបងបាន​​​​ចំ​ណា​យ​ប្រាក់៦៥០ដុល្លារជាថ្នូរនឹងការធ្វើលិខិត​បញ្ជាក់​ការ​​សិក្សាថាបានប្រឡងជាប់បាក់ឌុបខណៈ​បេក្ខ​ជន​រូបនោះបានប្រឡងធ្លាក់កាលពីឆ្នាំ២០១៤៕

Capture

 

Related Articles

Back to top button
Close
Close