កូនប្រសារ​ សម្លាប់​ឪពុក​ ម្តាយក្មេក​ ប្រពន្ធ​ និង​កូន​ស្លាប់​៤​នាក់​ របួសធ្ងន់​ម្នាក់​

សារព័ត៌មាន​ Cambodia News/

កំពង់ចាម (០១ ធ្នូ ២០១៥) ៖ សោកនាដកម្ម​ដ៏​សែន​រន្ធត់​ យ៉ាងតិច​មាន​ជន​រង​គ្រោះ​៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ដោយសារ​ជនសង្ស័យ​ជា​កូនប្រសារ​ បាន​យក​កាំបិត​ចាក់​សម្លាប់​ឪពុកក្មេក​ ម្តាយក្មេក​ ប្រពន្ធ​ និង​កូន​របស់​ខ្លួន​ ដោយ​មិន​ញញើត​ដៃ​ ។​

1​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៩​នាទី​យប់​ ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ពែង​មាស​ជើង​ ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ជាបឋម​ថា​ ជនសង្ស័យ​មានឈ្មោះ​ អេ​ង​ ធី​ អាយុ​៤៧​ឆ្នាំ​ត្រូវជា​កូនប្រសារ​នៅ​ភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​ បាន​យក​កាំបិត​ចាក់​ទៅ​លើ​ឪពុកក្មេក​ ម្តាយក្មេក​ ប្រពន្ធ​ និង​កូន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​៤​នាក់​ និង​របួសធ្ងន់​ម្នាក់​ ។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​នេះ​រួច​ ជនសង្ស័យ​បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុ​ ​ទាំង​អាការ​ស្រវឹង​ផង​ដែរ​ ។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ ជន​រង​គ្រោះ​ទី​១​ ចាន់​ធី​ សុភា​នី​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ ជា​ប្រពន្ធ​ (​ស្លាប់​)​ ទី​២​ ម៉ៅ​ យៀង​ ភេទ​ស្រី​ អាយុ​៦៤​ឆ្នាំ​ ជា​ម្តាយក្មេក​ (​ស្លាប់​)​ ៣​ ធី​ សៀង​ហ៊ី​ ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​ ជា​កូន​(​ស្លាប់​)​ ៤​ ធី​ សីហា​ ភេទ​ស្រី​ ជា​កូន​ ស្លាប់​ និង​៥​ ស្វាយ​ សា​ខន​ អាយុ​៦៩​ឆ្នាំ​ ជា​ឪពុកក្មេក​ រង​របួសធ្ងន់​ ។​

​មក​ទល់​នឹង​ពេល​នេះ​ ពុំ​ទាន់​មាន​ប្រភព​ជាក់​ជាក់​ណាមួយ​ថា​ អំពើ​ឃាតកម្ម​នេះ​ កើតឡើង​ដោយ​មូលហេតុ​អ្វី​នៅ​ក្នុង​គ្រួសារ​នេះ​ពិតប្រាកដ​នៅឡើយ​ទេ​ ៕

2

Related Articles

Back to top button
Close
Close