បំផ្ទុះគ្រាប់បែកនៅនីហ្សេរីយ៉ាស្លាប់៣០នាក់
សារព័ត៌មាន Cambodia News/
នីហ្សេរីយ៉ា (១៩ វិច្ចិកា ២០១៥) ៖ យ៉ាងហោចណាស់មានមនុស្ស៣០នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរបួសធ្ងន់ បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកនៅទីក្រុងYolaប្រទេសនីហ្សេរីយ៉ា។ បើតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ ស្ថិតនៅតំបន់ផ្សារមួយកន្លែង ដែលជាតំបន់ពាណិជ្ជកម្ម។
ប្រធានាធិបតីនីហ្សេរីយ៉ាលោកMuhammadu Buhariបានអះអាងថា សកម្មភាពបំផ្ទុះគ្រាប់បែកនេះ សង្ស័យជាស្នាដៃក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបូកូហារាម។
លោកក៏បានបញ្ជាក់ថា នៅទីក្រុងYolaមានសកម្មភាពបំផ្ទុះគ្រាប់បែកប្រមាណ២ដងហើយ ក្នុងឆ្នាំ២០១៥នេះ ហើយនៅភាគខាងជើងរដ្ឋAdamawa ប្រទេសនីហ្សេរីយ៉ា តែងតែមានការវាយប្រហារនិងការបះបោរពីក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម៕
