ប្រជាជននៅកន្លែងគោរពវិញ្ញាណក្ខន្ធក្នុងក្រុងប៉ារីសរត់ឆោឡោដោយគ្មានមូលហេតុ
សារព័ត៌មាន Cambodia News/
ប៉ារីស (១៦ វិច្ចិកា ២០១៥) ៖ ខណៈដែលប្រជាជនកំពុងឈរគោរពវិញ្ញាណក្ខន្ធក្នុងក្រុងប៉ារីសកាលពីយប់ថ្ងៃទី១៥វិច្ឆិកា ម្សិលមិញ ជូនដល់អ្នកដែលស្លាប់ដោយអំពើភេរវកម្ម ភ្លាមៗពួកគេក៏បានរត់ប្រជែងគ្នាចេញពីកន្លែងប្រារព្ធវិញ្ញាណក្ខន្ធ ដោយមានទាំងសំឡេងស្រែកខ្លាំងៗផងដែរ។
ទោះបីយ៉ាងណាចំពោះហេតុការណ៍នេះ គេនៅមិនទាន់ដឹងថាដោយសារមូលហេតុអ្វីនៅឡើយទេ តែស្ថានភាពបានល្អប្រសើរហើយគ្មានអ្វីកើតឡើងទេ។
សូមបញ្ជាក់ថា បន្ទាប់ពីកើតហេតុការណ៍បំផ្ទុះគ្រាប់បែកនិងការបាញ់សម្លាប់មនុស្សកើតឡើងកាលពីថ្ងៃទី១៣វិច្ឆិកា អាជ្ញាធរបារាំងបានហាមប្រាមមិនឲ្យមានការជួបជុំគ្នានៅតាមកន្លែងសាធារណៈ ឬទីប្រជុំជនណាមួយឡើយ ដើម្បីការពារហេតុការណ៍ដែលអាចកើតឡើងជាយថាហេតុ។ ប៉ុន្ដែប្រជាជននៅតែប្រមូលផ្ដុំគ្នា ព្រោះពួកគេមិនអាចទប់អារម្មណ៍បាន ហើយក៏ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ៕