បំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃសម្លាប់មនុស្ស៤នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ វិច្ចិកា ២០១៥) ៖ ហេតុការណ៍បំផ្ទុះគ្រាប់បែកបានកើតឡើង កាលពីល្ងាចថ្ងៃទី១២ខែវិច្ឆិកា ស្ថិតនៅប៉ុស្ដ៍ត្រួតពិនិត្យនៅស្រុកKhok Phoខេត្តPattani ប្រទេសថៃបណ្តាលឲ្យមនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្ស៤នាក់ផ្សេងទៀតរងរបួស ដោយសារបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសថៃ។ នេះបើតាមប៉ូលីសថៃនិយាយនៅថ្ងៃទី១៣វិច្ឆិកានេះ។
យ៉ាងណាក៏ដោយ ហេតុការណ៍នេះ នៅមិនទាន់មាននរណាចេញមុខទទួលខុសត្រូវនៅឡើយ។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៤មនុស្ស៦៥០០នាក់ បានស្លាប់បាត់បង់ជីវិតដោយសារអំពើហិង្សានៅខេត្ត Yala ខេត្តPattani និងខេត្តNarathiwat ប្រទេសថៃ។ នៅភាគខាងត្បូងប្រទេសថៃ ភាគច្រើនមានជនជាតិមូស្លីមកាន់សាសនាអ៊ីស្លាម៕