ផ្ទុះ​​គ្រាប់បែក​​នៅ​លី​បង់ស្លាប់​មនុស្ស ​​៤៣​នាក់ ​​របួស​​២៤០​នាក់​ ​​

សារព័ត៌មាន​ Cambodia News/

លី​បង់ (១៣ វិច្ចិកា ២០១៥) ៖ កាលពី​ថ្ងៃ​ទី​១២​វិច្ឆិកា មនុស្ស​៤៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​២៤០​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ជន​មិន​ស្គាល់​មុខ​បំផ្ទុះ​គ្រាប់បែក ស្ថិត​នៅ​ភាគខាងត្បូង​ទីក្រុង​Beirut ប្រទេស​លី​បង់​ ដោយសន្តិសុខ​លី​បង់​អះអាងថា អ្នក​បំផ្ទុះ​គ្រាប់បែក​នេះ ជា​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​IS​។

ក្រុម​សន្តិសុខ​លី​បង់​បាន​បញ្ជាក់ទៀតថា ការ​បំផ្ទុះ​គ្រាប់បែក ស្ថិត​នៅ​ចំ​កន្លែង​ក្រុម​ហេ​សប៊ូ​ឡា​ស៊ី​អ៊ី​ត​។ យ៉ាងណា​ក៏​ដោយ​ក្រុម​ហេស​ប៊ូ​ឡា​ស៊ី​អ៊ី​ត​ប្តេជ្ញា​ថា នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ភេរ​វករ​ដែល​ជា​សត្រូវ​ជាមួយ​ខ្លួន​។​

សូមបញ្ជាក់​ថា  បច្ចុប្បន្ន ក្រុម​ហេ​សប៊ូ​ឡា​ស៊ី​អ៊ី​ត​គាំទ្រ​ដោយ​លោក​អាសាដ និង​កងទ័ព​អ៊ីរ៉ង់​កាន់តែ​កើនឡើង​នៅ​ប្រទេស​ស៊ី​រី ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​IS​។ ការកើនឡើង​ក្រុម​ហេស​ប៊ូ​ឡា​ស៊ី​អ៊ី​ត​នេះ តាំង​រុស្ស៊ី​ចាប់ផ្ដើម​វាយប្រហារ​តាម​ជើង​អាកាស​ប្រឆាំង​ក្រុម​IS​កាលពី​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​៕

3

 

Related Articles

Back to top button
Close
Close