សាលាក្រុងចាប់ផ្ដើមដាក់ភ្លើងលំអតាមដើមឈើសម្រាប់អបអរពិធីបុណ្យអំទូក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ វិច្ចិកា ២០១៥ ) ៖ នៅរាត្រីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៥នេះ ភ្លើងលំអតាមដើមឈើចំនួន ២៤ដើម ត្រូវបានដាក់បំភ្លឺនៅ សួនច្បារវិមានឯករាជ្យ។
សាលារាជធានីភ្នំពេញបានឲ្យដឹងថា តាមផែនការ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតព្រះទីប និងសំពះព្រះខែ អកអំបុក សាលារាជធានីភ្នំពេញ បាននិងកំពុងតុប តែងលំអភ្លើងតាមដើមឈើ តាមទីតាំងដូចជា៖ ១-ដើមឈើសួនច្បារវិមានឯករាជ្យ ២-ដើមឈើមហាវិថីព្រះនរោត្តម ពីវត្តភ្នំដល់វិមានឯករាជ្យ។
៣-ដើមឈើសួនច្បារច្រាំងទន្លេជ្រោយចង្វារត្រើយខាងកើតចាប់ពីស្ពានជ្រោយចង្វារដល់ក្បាលជ្រោយសណ្ឋាគារសុខា៕