​រាជរដ្ឋាភិបាល​​គ្រោង​​នឹង​​ដំឡើង​​ប្រាក់ខែ​​មន្ត្រីរាជការ​​ឱ្យបាន​​១​លាន​រៀលនៅ ឆ្នាំ​២០១៨​

សារព័ត៌មាន​ Cambodia News ​/

ភ្នំពេញ (១២ វិច្ចិកា ២០១៥) ៖ តាម​ការចុះផ្សាយ​របស់​គេហទំព័រ​សា​ព័ត៌មាន​កម្ពុជា​បាន​ឲ្យ​ដឹងថា ថ្មីៗនេះ ក្រសួង​មុខងារសាធារណៈ​បាន​ចាប់ផ្តើម​ធ្វើ​ជំរឿន​ទៅលើ​គ្រូបង្រៀន​នៅ​ខេត្ត​សៀមរាប ដើម្បី​ស្រង់​យក​ទិន្ន័យ​ឱ្យបាន​ជាក់លាក់ សម្រាប់​រៀបចំ​ដំឡើង​ប្រាក់ខែ​ឱ្យបាន ​១​លាន​រៀល​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ។ ​

ដូច្នេះ​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​នៃ​ការដំឡើង​ប្រាក់ខែ​នេះ រាជរដ្ឋាភិបាល ចាំបាច់​ត្រូវតែ​ធ្វើ​ជំរឿន​ស្រង់​ទិន្ន័យ​គ្រូបង្រៀន​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​ចំនួន​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស មាន​ចំនួន​ប្រមាណ​ជាង​១១​ម៉ឺន​នាក់​នេះ បាន​បំពេញ​ភារកិច្ច​ត្រឹមត្រូវ​ឬទេ​? ហើយ​គួរ​បន្ថែម​ក្របខ័ណ្ឌ​សម្រាប់ ឆ្នាំ​២០១៦​ប៉ុន្មាន​នាក់​ទៀត ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​?​

គួរបញ្ជាក់​ថា គ្រូបង្រៀន​ដែល​ទើបញ្ចប់​ការបណ្តុះបណ្តាល​នៅ​សាលា​ក​រុ​កោសល្យ តែងតែ​ដាក់ពាក្យ​ទៅ​បង្រៀន​សិស្ស​នៅ តាម​តំបន់​ជនបទ​ដែល​ខ្វះ​គ្រូ​។ ប៉ុន្តែ​១​ឆ្នាំ​ឬ​២​ឆ្នាំ​ក្រោយមក​គ្រូបង្រៀន​ទាំងនោះ​តែងតែ​បាន​ផ្ទេរ​មក​បង្រៀន​នៅ​សាលា​ក្នុង​ក្រុង​ឬ​ទីប្រជុំជន​វិញ ដែល​ជាហេតុ​ធ្វើឱ្យ​សាលារៀន​នៅ​ជនបទ​នៅ​តែ​ខ្វះ​គ្រូ​បង្រៀន​ដដែល ដូច្នេះហើយ​ទើប​យើង​ធ្វើ​ជំរឿន​៕

3

 

Related Articles

Back to top button
Close
Close