សម្តេច ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំស្ដីពីសេចក្ដីព្រាងច្បាប់សហជីព
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ វិច្ចិកា ២០១៥) ៖ នៅវេលាម៉ោង ០៨:៣០នាទី ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា នេះ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះនឹងពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖ ១-សេចក្ដីព្រាងច្បាប់ ស្តីពីសហជីព។ ២-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណ:រដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញាត្តិលើ៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលជីវ:ចម្រុះអាស៊ាន៕