កម្ពុជា​បាន​សុខសាន្ត​មក​ទល់​សព្វថ្ងៃ​ព្រោះ​វី​រះ​ភាព​របស់​ សម្តេច ​ហ៊ុន សែន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១១ វិច្ចិកា ២០១៥) ៖ សម្តេច ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ​បាន​សរសេ​រលើ​ហ្វេ​សប៊ុក​ផ្ទាល់​របស់​ខ្លួននៅ​ថ្ងៃទី​១១ វិច្ឆិកា​នេះ​ថា លក្ខណៈសម្បត្តិ​ពិសេស​របស់​លោក ដែល​កម្ពុជា​ត្រូវការ​ចាំបាច់​បំផុត​នោះ​គឺ គម្រូ​វីរៈភាព​អង់អាច​ក្លាហាន ដែល​បាន​ស្ម័គ្រចិត្ត​លះបង់​គ្រួសារ ដោយ​មិន​ខ្លាច​បាត់បង់​អាយុជីវិត ក្នុងការ​រំដោះ​ប្រទេស​ជាតិ បញ្ចប់សង្គ្រាម ព្រមទាំង​បាន​បង្រួបបង្រួម​ជាតិខ្មែរ​ទាំងមូល​អោយ​បាន​រួមរស់​នៅក្នុង​សង្គម​ជាតិ​តែមួយ​ដោយ​គ្មាន​ការរើសអើង​។​

សម្តេច​បន្តថា ដោយសារ​អតីតភាព​ជា​ប្រវត្តិសាស្ត្រ​នោះ​ហើយ ទើប​កម្ពុជា​បាន​សុខសាន្ត​មក​ទល់​សព្វថ្ងៃ ដោយ​បាន​ប្រែក្លាយ​កម្ពុជា​ពី​វាលពិឃាត មក​កម្ពុជា​អច្ឆរិយៈ​រស់​ឡើងវិញ ដែល​ជា​មោទនៈភាព​របស់​ខ្មែរ​គ្រប់រូប​។

សម្តេច​បញ្ជាក់​បន្ថែមថា លោក​ពេញចិត្ត​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ មោទនៈភាព​របស់​លោក គឺ​ខ្មែរ​ឈ្នះ​ទាំងអស់គ្នា ខ្មែរ​បាន​សុខ​គ្រប់គ្នា និង​ប្រទេសជាតិ​រីកចម្រើន​ទៅ​មុខ​៕

5

 

 

 

Related Articles

Back to top button
Close
Close