ធ្លាក់យន្តហោះលើ ផ្ទះប្រជាពលរដ្ឋ នៅរដ្ឋ Ohio សហរដ្ឋអាម៉េរិក

សារព័ត៌មាន​ Cambodia News/

អូហៃយ៉ូ (១១ វិច្ចិកា ២០១៥) ៖ ​យោងតាមការចេញផ្សាយរបស់ CNN នៅថ្ងៃទី១១ ខែវិច្ឆិកានេះបានឲ្យ​ដឹង​ថា យន្តហោះខ្នាតតូចមួយបានធ្លាក់លើលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ខណៈហោះជិតដល់អាកាសយាន ដ្ឋាន Akron រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក។ ការធ្លាក់យន្តហោះនេះ បណ្ដាលឲ្យមនុស្សនៅលើយន្តហោះស្លាប់ទាំង អស់ តែមិនដឹងចំនួនច្បាស់លាស់នៅឡើយនោះទេ។

តាម​បញ្ជាក់របស់លោក Bill Haymaker អាជ្ញាធររដ្ឋអូយៃយ៉ូ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយ ពេលធ្លាក់យន្តហោះ​ ថា មិនដឹងថា មានមនុស្សប៉ុន្មាននាក់ត្រូវបានស្លាប់ ហើយក៏មិនបានដឹងថា មនុស្សនៅលើយន្តហោះនោះ ជាអ្នកដំណើរ ឬមួយយ៉ាងណា និងមានចំនួនប៉ុន្មាន ដែរ»។​

បើតាមប្រភពរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា យន្តហោះនេះជារបស់ក្រុមហ៊ុន Hawker និងផ្ទុកមនុស្ស ១០ នាក់ ដោយបានធ្លាក់នៅលើផ្ទះប្រជាពលរដ្ឋ និង បានផ្ទុះឆេះតែម្ដង៕

2

 

 

Related Articles

Back to top button
Close
Close