ស្លាប់៧ របួសធ្ងន់ស្រាល ២២នាក់ក្នុងគ្រោះថ្នាក់ថ្ងៃ៨ វិច្ឆិកា
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (០៩ វិច្ចិការ ២០១៥) មនុស្ស៧នាក់បានស្លាប់ និង១៤នាក់បានរងរបួសធ្ងន់ និងស្រាល៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសទាំង១៣លើកនៅ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥។នេះបើយោងតាមរបាយការរបស់អគ្គស្នងការនគរបាលជាតិ។
របាយការរបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បានបង្កឲ្យខូចខាត ម៉ូតូចំនួន១៤គ្រឿង, រថយន្តធុនតូច៥គ្រឿង, យានផ្សេងៗ៣គ្រឿង, ថ្មើរជើង២នាក់ ហើយមូលហេតុ ដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៧លើក, ស្រវឹង១លើក, មិនគោរពសិទ្ធិ២លើក,ប្រជែងគ្រោះថ្នាក់១លើក, មិនប្រកាន់ស្តាំ១ ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១៩នាក់ (យប់១៣នាក់) ។
ក្នុងនោះរថយន្តដែលត្រូវបានធ្វើការផាកពិន័យ សរុបចំនួន១,១១៨គ្រឿង (រថយន្តធំ៥៩៦គ្រឿង) ស្មើនិង១១១៨ករណី, ល្មើសក្រដាសស្នាមមាន៧៤៧គ្រឿង ស្មើនឹង៧៤៧ករណី, ចំពោះករណីល្មើសបច្ចេកទេស៣៧១គ្រឿង ស្មើនឹង៣៧១ករណីដោយឡែកម៉ូតូត្រូវបានពិន័យ សរុបចំនួន៦៧០គ្រឿង ៕