ការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុងប៉ាលម៉ៃរ៉ាផ្ដល់ភាពវិជ្ជមានច្រើន
សារព័ត៌មាន Cambodia News/
រុស្ស៊ី (០៩ វិច្ចិការ ២០១៥) ៖ យន្តហោះចម្បាំងរបស់រុស្ស៊ី ជាច្រើនគ្រឿង បានធ្វើការវាយប្រហារនៅទីក្រុងបុរាណប៉ាលម៉ៃរ៉ា កាលពីថ្ងៃទី០៨វិច្ឆិកា បានផ្ដល់ភាពវិជ្ជមានច្រើន គឺក្រុមសកម្មប្រយុទ្ធអ៊ីស្លាមISមួយចំនួន បានរត់ខ្ជាត់ខ្ជាយចេញពីទីក្រុងបុរាណប៉ាលម៉ៃរ៉ា នៃភាគកណ្ដាលប្រទេសស៊ីរី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរចេញផ្សាយនៅថ្ងៃទី០៩វិច្ឆិកា។
កងកម្លាំងអាកាសរបស់រុស្ស៊ី បានវាយប្រហារតាមជើងអាកាសនៅលើទឹកដីស៊ីរីតាំងពីចុងខែកញ្ញាមកម្ល៉េះ ហើយគោលបំណងសំខាន់របស់រុស្ស៊ីនៅពេលនេះ គឺកម្ចាត់ក្រុមសកម្មប្រយុទ្ធIS និងដោះស្រាយវិបត្តិនៅស៊ីរីតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមIS បានរឹបអូសយកទីក្រុងបុរាណប៉ាលម៉ៃរ៉ាតាំងពីថ្ងៃទី២០ឧសភាមកម្ល៉េះ។ ចាប់តាំងពីពេលនោះមក ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមIS បានបំផ្លាញពន្ធនាគារយោធា និងផ្នូរជាច្រើនកន្លែងផងដែរ៕