ប្រជាជនភូមាចេញបោះឆ្នោតច្រើនលើសលប់ជាង៨០ភាគរយ
សារព័ត៌មាន Cambodia News/
ភូមា (០៩ វិច្ចិការ ២០១៥) ៖ កាលពីថ្ងៃអាទិត្យទី៨ ខែវិច្ឆិកា ប្រជាជនភូមាបានចេញទៅបោះឆ្នោតច្រើនលើសលប់រហូតដល់ទៅ៨០ភាគរយនៃអ្នកមានសិទ្ធបោះឆ្នោត៣៣លាននាក់ដែលធ្វើឲ្យអ្នកសង្កេតការណ៍មួយចំនួនបានហៅព្រឹត្តិការណ៍នេះថាធ្វើឡើងដោយភាពសេរី។
ក្រុមអ្នកសង្កេតការណ៍វាយតម្លៃថាមានភាពមិនប្រក្រតីផ្ទុះឡើងតិចតួនប៉ុណ្ណោះ។ ប៉ុន្ដែជាមួយគ្នានេះក៏មានការព្រួយបារម្ភផងដែរចំពោះអំពើហិង្សាក្រោយការបោះឆ្នោត។
តាមការណ៍ស្ទាបស្ទង់មតិដំបូងៗគណបក្សដែលអាចរកសំឡេងឆ្នោតច្រើនជាងគេគឺគណបក្សប្រឆាំងរបស់លោកស្រីអ៊ុងសានសូជី និងគណបក្សកាន់អំណាចរបស់ប្រធានាធិបតីថេនសេន។
នៅពេលការរាប់សន្លឹកឆ្នោតកំពុងបន្ដអគ្គមេបញ្ជាការកងទ័ពភូមាឧត្តមសេនីយ៍មីអ៊ុនឡាំងសន្យាសហ ការជាមួយគណបក្សណាដែលឈ្នះឆ្នោតដើម្បីស្ថិរភាពសង្គម។ ប្រទេសនេះបានដាក់ពង្រាយអ្នកសង្កេតការណ៍ជាង១០០០០នាក់ ក្នុងនោះអ្នកសង្កេតការណ៍អន្តរជាតិប្រហែល៣០០នាក់និងកងសន្តិសុខ ជាង៤០០០០នាក់៕
