សាលាក្រុងបង្ហាញផែនការរៀបចំផ្លូវពីរាជធានីភ្នំពេញភ្ជាប់ទៅបណ្តាខេត្តភាគខាងត្បូង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ វិច្ចិការ ២០១៥) ៖ ក្នុងផែនការយុទ្ឋសាស្ត្ររៀបចំហេដ្ឋារចនាសម្ព័ន្ឋផ្លូវពីរាជធានីភ្នំពេញភ្ជាប់ទៅបណ្តាខេត្តភាគខាងត្បូង សាលារាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាផ្លូវលេខ២១៧ ទទឹង២២ម ចាប់ពីស្ពានអាកាសស្ទឹងមាន ជ័យដល់រង្វង់មូលដីក្រហម។ នេះបើតាមការឲ្យដឹងពីទំព័រហ្វ៊េសប៊ុករបស់សាលារាជធានីភ្នំពេញនាថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥។
ក្នុងជំហានទី១នៃដំណាក់កាលទី២ សាលារាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាពង្រីកផ្លូវលេខ២១៧ បន្តចាប់ពីសាលាសង្កាត់ជើងឯកដល់រង្វង់មូលដីក្រហម ក្នុងសង្កាត់រលួស ខណ្ឌដង្កោ ដែលផ្លូវនេះជាប្រភេទបេតុងអាមេកម្រាស់ ២០ស.ម ប្រវែង ៤.៩៥៨ម៉ែត្រ ទទឹង ១៤ម៉ែត្រ( ៧ម៉ែត្រសងខាង ) សួនកណ្តាល ២.៥ម៉ែត្រ៕