សម្តេច​ ​ហ៊ុន សែន ​ប្រតិកម្ម​ ​​នឹង​​អ្នកវិភាគពី​បញ្ហា​ផ្អាក​​ពិធី​បុណ្យ​អំ​ទូក

សារព័ត៌មាន​ Cambodia News​/

​ភ្នំ​ពេញ​ (០៥ វិច្ចិការ ២០១៥) ៖ នៅក្នុង​ពិធី​សម្ភោ​ធ​គម្រោង​ការពារ​ទឹកជំនន់ និង​កែរ​លម្អ​ប្រព័ន្ឋ​ប្រឡាយ​លូ នៅ​សួនច្បារ មុខ​វត្ត​បទុម​វត្តី នាព្រឹក​ថ្ងៃ​ទី​០៥ វិច្ចិការ សម្តេច​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​នឹងអ្នកវិភាគនយោបាយ​មួយចំនួន ​ដែល​និយាយ​វិភាគ​ពី​ការផ្អាក​ពិធីបុណ្យ​អំ​ទូក​ឆ្នាំ​២០១៥ ​នេះ។

​ដោយសម្តេច​​ ​បាន​ប្រកាស​ថា បើសិនជា​អ្នកវិភាគ ឬក៏​អ្នកនយោបាយ រាប់ទាំង​តំណាងរាស្ត្រ​មួយចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថា ទឹក​មាន​កម្រិត​ទាប ក៏​អាច​អុំទូក​បានដែរ​នោះ សូម​អញ្ជើញ​អ្នក​ទាំងនោះ មក​អុំ ដោយ​សម្តេច​រៀបចំ និង​ចេញ​លុយ​ឲ្យ​។ ​

​ជាមួយ​គ្នា​នោះ​សម្តេច​ក៏បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​រៀបចំ​ការប្រគុំ​តន្ត្រី Concert ឲ្យ​ច្រើន នៅ​ភ្នំពេញ ក្នុង​ថ្ងៃ​ឈប់ សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦​វិច្ឆិកា​ អ្នកចម្រៀង​ល្បីៗ​របស់​កម្ពុជា​ទាំងអស់ ត្រូវ​យកមក​ច្រៀង​កម្សាន្តនៅ​ក្នុងព្រះរាជ​ពិធីបុណ្យ​អុំទូកនាឆ្នាំ​នេះ។

គួរបញ្ជាក់​ថា ក្រោយពេល​រដ្ឋាភិបាល​ចេញ​សារាចរ​ណែនាំ​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អំ​ទូក​នៅ​រាជធានី​ភ្នំពេញនាឆ្នាំ​២០១៥នេះ​ ​ដោយសារ​កត្តា​ផ្សេងៗ ក៏មាន​សាធារណជន​មួយ​ចំនួនបាន​សម្ដែង​ក្ដី​មិន​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល ដោយ​ពួកគេ​យល់ថា​នេះ​គឺជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​មិន​អាច​មិន​ប្រារព្ធ​នោះទេ៕

News1

 

 

 

Related Articles

Back to top button
Close
Close