សម្តេច​ ហ៊ុន សែន បកស្រាយ​ជាថ្មី​ពី​ការសម្រេច​ផ្អាក​បុណ្យអុំទូក

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០៥ វិច្ចិការ ២០១៥ ) ៖ សម្តេច​តេ​ជោ ​ហ៊ុន សែន បានបញ្ជាក់​ជាថ្មីទៀតថា ​ការសម្រេច​ផ្អាក មិន​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​​ឆ្នាំ​នេះ​ ​គឺ​មកពី​ទឹកទន្លេ នៅមុខ​ព្រះបរមរាជវាំង មាន​កម្រិត​ទាប ដែល​សព្វថ្ងៃ នៅក្រោម ៥ ម៉ែត្រ​​ មិនមែន​ដូច​ការ​លើកឡើងថា មកពី​ហេតុផល​នយោបាយ ដែល​រាជរដ្ឋាភិបាល ខ្លាច​មាន​បាតុកម្ម​ពី​គណបក្សប្រឆាំង​នោះទេ​។​

ការបញ្ជាក់​ជាថ្មីរបស់សម្តេច​ ​ហ៊ុន សែន នេះ នៅ​ក្នុងឱកាស​ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំ​ហ៊ាន​ទី​៣ នា​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា​​ ដែល​ជាជំនួយថវិកា ដោយរាជរដ្ឋា​ភិបាលជប៉ុន តាមរយៈអង្គការ JICA នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី។

សម្តេច​ ហ៊ុន សែន បន្តថា នៅ​​ឆ្នាំ​នេះ ​ដោយសារខេត្ត​មួយចំនួន​​​មាន​ទឹក​កម្រិត​ទាប មិនអាច​នាំ​ទូកង មក​ចូលរួម​ពិធី​នៅ​ភ្នំពេញ​បានទេ​ ជាមួយគ្នា​នោះ ក៏​មិនមាន​អ្នក​អុំ​ដែរ ព្រោះ​ប្រជាពលរដ្ឋ ជាប់រវល់​នឹង​ការធ្វើ​ស្រែ​ ។ សម្តេច​បញ្ជាក់ទៀតថា ថវិកា​សម្រាប់​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នឹងបង្វែទៅជា​ការទិញ​ប្រេងវិញ សម្រាប់​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​ប្រជាកសិករ​​៕

9

 

 

​​


​​

Related Articles

Back to top button
Close
Close