​​ដឹងទេថា ភ្នំពេញមាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ប៉ុន្មាន​នាក់​​?

សារព័ត៌មាន​​ Cambodia News ​/

ភ្នំ​ពេញ​ (០៥ វិច្ចិការ ២០១៥)៖ យើង​ដឹង​ហើយ​ថា រាជធានី​ភ្នំពេញ ត្រូវបាន​ចាត់ទុក​ថា ជា​បេះដូង​នៃ​ព្រះ​រាជាណា​ចក្រ​​កម្ពុជា ដែល​ពោរពេញ​ទៅ​​ដោយ​ការអភិវឌ្ឍន៍ ទាំង​វិស័យ​សេដ្ឋកិច្ច សំណង់​អគារ​ខ្ពស់ រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដែលមាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រស់នៅ​។

នៅក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់ និង​កែរ​លម្អ​ប្រព័ន្ឋ​ប្រឡាយ​លូ ដែល​ជាជំនួយថវិកាដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA នៅ​សួនច្បារ មុខ​វត្ត​បទុម​វត្តី រាជ​ធានី​​ភ្នំពេញ នា​ថ្ងៃ​ទី​០៥​វិច្ឆិកា​នេះ​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ទីក្រុងភ្នំ​ពេញ​ មាន​ប្រមាណ​ជា​១​លាន​៨​សែន​នាក់។

សូមបញ្ជាក់ថា ដើម្បីរំដោះការជន់លិចនៅក្នុងរាជធានីភ្នំពេញ នៅពេលមានភ្លៀងធ្លាក់ម្តងៗ សាលារាជធានីភ្នំ ពេញ បានចេញប្រតិបត្តិការស្តារ និងរៀបចំប្រព័ន្ធលូថ្មី ចាប់តាំងពីឆ្នាំចុងឆ្នាំ២០១៤ រហូតមកដល់ចុងឆ្នាំ២០១៥ នេះ ផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំប្រព័ន្ធលូរួចរាល់ ហើយក៏បានចូលរួមជួយរំដោះការជន់លិច ពេលមានភ្លៀងធ្លាក់ បានប្រសើរជាងបណ្តាឆ្នាំកន្លងទៅផងដែរ៕ ដោយ៖ ហេង នាង​

ទិដ្ធភាពនៅក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់ និង​កែរ​លម្អ​ប្រព័ន្ឋ​ប្រឡាយ​លូ នៅ​សួនច្បារ មុខ​វត្ត​បទុម​វត្តី រាជ​ធានី​​ភ្នំពេញ នា​ថ្ងៃ​ទី​០៥​វិច្ឆិកា​នេះ។ (រូបសាលារាជធានីភ្នំ​ពេញ)
ទិដ្ធភាពនៅក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់ និង​កែរ​លម្អ​ប្រព័ន្ឋ​ប្រឡាយ​លូ នៅ​សួនច្បារ មុខ​វត្ត​បទុម​វត្តី រាជ​ធានី​​ភ្នំពេញ នា​ថ្ងៃ​ទី​០៥​វិច្ឆិកា​នេះ។ (រូបសាលារាជធានីភ្នំ​ពេញ)

​​

Related Articles

Back to top button
Close
Close