ក្រសួងមហាផ្ទៃ​សម្រេច​​ចាត់​​វិធានការ​​ពង្រឹងការពារសន្តិសុខ​ជូន​​​​​​​ឥស្សរ​ជន​​នយោបាយ​នានា​​​

​សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ​ (០៥ វិច្ចិការ ២០១៥) ៖ យោងតាម​លិខិត​ស្នើ​សុំ​របស់​ក្រសួង​មហាផ្ទៃ​កាលពី​​ថ្ងៃទី​០៤​វិច្ឆិកា ម្សិលមិញបានបញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ចាត់​វិធានការ​ពង្រឹង​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ឥស្សរ​ជន​នយោបាយ​នានា​ ដែល​កំពុង​រស់នៅ ឬ​បំពេញ​បេសកម្ម​ការងារ​នៅតាម​មូលដ្ឋាន​នានា​ក្នុង​រាជធានី ខេត្ត​របស់​ខ្លួន​។​

ការសម្រេច​ចាត់​វិធានការនេះ​ ដើម្បី​ជួយ​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថេរភាព​នយោបាយ ស្ថេរភាព​សង្គម សំដៅ​លើកកម្ពស់​ការលើក​ស្ទួយ​ការគោរព​សិទ្ធិមនុស្ស ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

សូមបញ្ជាក់​ថា ការសម្រេច​ដាក់ចេញ​នូវ​វិធានការ​ពង្រឹង​ការពារ​សន្តិសុខ​នេះ ធ្វើឡើង​ក្រោយ​ពី​កើតមាន​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ និង​ក្រោយ​ពី​មាន​ការស្នើ​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ចង់ឲ្យ​មាន​ការ ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ដល់​អ្នកតំណាងរាស្ត្រ​៕​

5

4

 

Related Articles

Back to top button
Close
Close