ម៉ាឡេស៊ី​​ជំរុញ​ឱ្យ​​អាស៊ាន​​ដោះស្រាយ​​ជម្លោះ​នៅ​​សមុទ្រ​ចិន​​ខាងត្បូង

សារព័ត៌មាន​ Cambodia News/

ម៉ាឡេ (០៤ វិច្ចិការ ២០១៥) ៖ ភាព​តា​នឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​បញ្ហា​ចាក់ស្រេះ​ដោះស្រាយ​មិន​ចេញ​​ ដោយសារ​តែ​ចិន​នៅតែ​អះអាងថា ស្ទើរតែ​ទាំងអស់​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​កម្មសិទ្ធិ​ខ្លួន​ តែ​ភាគី​ដែល​មាន​ជម្លោះ​ជាមួយ​ចិន នៅ​តែ​ទាមទារ​ផ្នែក​ខ្លះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក​Hishammuddin Hussein​បាន​អំពាវនាវ​ដល់​សម​ភាគី​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវ​រក្សា​សាមគ្គីភាព​ក្នុង​ការដោះស្រាយ​ជាមួយ​ប្រទេស​មហាអំណាច​ដូចជា​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​។

ការ​អំពាវ​របស់​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​នៅពេលនេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​(ADDM) កាលពី​ថ្ងៃ​ទី​០៣​ខែវិច្ឆិកា នៅ​ប្រទេស​ម៉ាឡេស៊ី​។

រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​បាន​សង្កត់ធ្ងន់ថា កង្វល់​ខ្លាំង​បំផុត​គឺ​ស្ថេរភាព​សន្តិសុខ​និង​សន្តិភាព​ក្នុង​តំបន់ ដូច្នេះ​មានតែ​ភាគី​ចិន និង​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ ដើរ​តួនាទី​សំខាន់​ក្នុង​ការដោះស្រាយ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឱ្យ​មាន​សន្តិភាព និង​ស្ថេរភាព​ឡើងវិញ​បាន​៕

9
​​
​​

Related Articles

Back to top button
Close
Close