រុស្ស៊ី​ បាន​បង្កើត​​ទំនាក់ទំនង​​ជាមួយ​​បក្ស​ប្រឆាំង​​នៅ​ស៊ី​រី​​ដើម្បី​ប្រឆាំង​​ក្រុម​ភេរ​វករ​

សារព័ត៌មាន​ Cambodia News/

​​រុស្ស៊ី (០៤ វិច្ចិការ ២០១៥) ៖ កាលពី​ថ្ងៃ​ទី​០៣ ​វិច្ឆិកា ​រុស្ស៊ី ​​បញ្ជាក់ថា បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុម​បក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​ស៊ី​រី ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ក្នុងការ​ធ្វើ​ប្រតិ​ប​ត្ដិ​ការប្រឆាំង​សកម្ម​ភាព​ភេរវកម្ម និង​អាច​ជួយ​ដល់​ដំណើរការ​ផ្សះផ្សា​ជាតិ​ស៊ី​រី​ផងដែរ​។

Captureការទាក់ទង​និង​សហការ​នេះ ត្រូវបាន​បង្កើតឡើង​ជា​មួយ​ក្រុម​សេ្ន​ហា​ជាតិ​ក្នុង​ប្រទេស​ស៊ី​រី ក្នុង​គោលបំណង​ធ្វើឲ្យ​រឹតតែ​មាន​ប្រសិទ្ធភាព​ប្រឆាំង​ក្រុម​ភេរ​វករ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ឧត្ដមសេនីយ៍ឯក​Andrei Kartapolov​។​​

លោក​Kartapolov​បានឲ្យដឹង​ទៀតថា “​នៅក្នុង​គ្រោង​ការពង្រីក​សម្ព័ន្ធ​អន្ដរជាតិ​ប្រឆាំង​ក្រុម​ភេរ​វករ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា យើង​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង និង​មេបញ្ជាការ​នៅតាម​អង្គភាព​មួយចំនួន​ផង​ដែរ​។​

ដោយឡែក​ចំពោះ​ឧបនាយក​រដ្ឋមន្ដ្រី​ការបរទេស​រុស្ស៊ី​លោក Mikhail Bogdanov​បានបញ្ជាក់​ថា ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រឆាំង​នៅក្នុង​ប្រទេស​ស៊ី​រី​នៅពេលនេះ គឺជា​រឿង​មួយ​ដែល​ធ្វើឡើង​ទាន់ពេល​វេលា ហើយ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​សកម្មភាព​ភេរវកម្ម និង​ការរីកចម្រើន​នៃ​ដំណើរការ​នយោបាយ​របស់​ប្រទេ​ស​ស៊ីរី​៕

 

 
​ ​

Related Articles

Back to top button
Close
Close