ជនសង្ស័យ ៣នាក់បង្ករបួសស្នាមលើអ្នកតំណាងរាស្ត្របញ្ជូនដល់តុលាការហើយ (មានវីដេអូ)
សារព័ត៌មាន Cambodia News/
ភ្នំពេញ( ០៤ វិច្ចិការ ២០១៥) ៖នាវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី០៤ វិច្ឆិកា នេះ ជនសង្ស័យ៣នាក់ ដែលបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប នៅមុខរដ្ឋសភាជាតិ ត្រូវបានបញ្ជូនទៅតុលាការហើយ ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ជនដែលបានចូលសារភាពទាំង៣រូបនោះមាន ១-ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, ២-ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ៥ ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង និង ៣-ឈ្មោះ សុត វណ្ណនី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
គួររំលឹកថា ជនសង្ស័យ៣នាក់បានចេញមកបង្ហាញខ្លួនចំពោះមុខគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្ររបស់ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ១៦ និង៣០នាទីល្ងាច ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ៕