គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២ ខែវិច្ឆិកា ស្លាប់៧ របួស៦
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ វិច្ចិការ ២០១៥) ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក នៅទូទាំងប្រទេស ដែលបានកើតមានឡើងនៅថ្ងៃចន្ច ទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញនេះ មានចំនួន ៨លើក ក្នុងនោះយប់ ៧លើក បណ្តាលឲ្យមនុស្ស ៧នាក់ត្រូវបានស្លាប់ (ស្រី១នាក់) រងរបួសធ្ងន់៤នាក់ (ប្រុស) និងរងរបួសស្រាល២នាក់(ប្រុស)។នេះបើយោងតាមរបាយការណ៍របស់ស្នងការនគរបាលជាតិ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះបានបង្កឲ្យខូចខាតយានយន្តសរុបចំនួន ១៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន៨គ្រឿង និងរថយន្តធុនតូច ៦គ្រឿង។
មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទំាងអស់នេះបណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕