កម្ពុជា​មាន​អត្រា​​អ្នក​​ស្រូប​​ផ្សែង​​បារី​​ពី​​អ្នក​​ជក់​​​រហូត​​ដល់​​៧៦​​ភាគរយ

សារព័ត៌មាន​ Cambodia News/

សុខភាព (២៩ តុលា ២០១៥) ៖ ទីភា្នក់ងារសារព័ត៌មា​ន​កម្ពុជា​បាន​ឱ្យដឹងថា តាម​ការសិក្សា​ស្រាវជ្រាវ​ទៅ​លើ​ការប្រើប្រាស់​ថ្នាំជក់​បានបង្ហាញ​ថា អត្រា​នៃ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ នៅតែ​មាន​កម្រិត​ខ្ពស់​នៅឡើយ ពោល​គឺ​៧៦​ភាគរយ​នៅ​តាម​​ភោជនីយដ្ឋាន​, ៤៩​ភាគរយ​នៅតាម​អគារ​របស់​រដ្ឋ​, ៣៣,៦​ភាគរយ​នៅតាម​ទីសាធារណៈ​, និង​២១,៦ ភាគរយ​នៅតាម​គ្រឹះស្ថាន​សុខាភិបាល​។

ដោយឡែក មានតែ​៤​ភាគរយ នៃ​អ្នក​ជក់បារី​ប៉ុណ្ណោះ ដែល​​មាន​បំណង​លះបង់​ទម្លាប់​ជក់បារី ក្នុងកំឡុងពេល​១២​ខែ​កន្លងមក​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​នៅក្នុង​សិក្ខាសាលា ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្នាក់ជាតិ ស្តីពី​ការប្រើប្រាស់​ថ្នាំជក់​ក្នុង ចំណោម​មនុស្ស​ពេញវ័យ​នៅ​កម្ពុជា​ឆ្នាំ​២០១៤ ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៨ ខែតុលា  នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ​។​

ប្រភដ​ដែល​បាន​បន្តថា ចំនួន​ពិតប្រាកដ​នៃ​អ្នក​ជក់បារី​ជា​បុរស​បាន​កើនឡើង​ពី​១,៣៤​លាន​នាក់ កាលពី​ឆ្នាំ​២០១១ ទៅ​១,៥៥​លាន​នាក់​នៅ​ឆ្នាំ​២០១៤​។ ដោយឡែក អត្រា​អ្នក​ជក់បារី​បច្ចុប្បន្ន​ក្នុងចំណោម​បុរស ដែល​មាន​អាយុ​ពី​១៥​ឆ្នាំ​ឡើង​ទៅ​បាន​ថយ​ចុះ​ពី ៣៩​ភាគរយ នៅ​ឆ្នាំ​២០១១ មក ៣៣​ភាគរយ​នៅ​ឆ្នាំ​២០១៤​។ ប៉ុន្តែ​អត្រា​ជក់បារី​ក្នុងចំណោម​បុរស​វ័យ​ចំណាស់​អាយុ​ចាប់ពី ៤៥ ដល់​៦៤​ឆ្នាំ មាន​កម្រិត​ខ្ពស់​គឺ ៤៨,៧​ភាគរយ​៕​

5

 

 

Related Articles

Back to top button
Close
Close