ស្ករ​ធ្វើ​ឲ្យ​លើសឈាម​ជាង​អំបិល​

សារព័ត៌មាន​ Cambodia News/

សុខភាព (២៧ តុលា ២០១៥) ៖ ពួក​ជំនាញការ​សុខភាព​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​លើ​ទស្សនា​វ​ដ្តី Open Health ឲ្យ​ដឹង​ថ ស្ករ​ធ្វើ​ឲ្យ​ស្ថ​នា​ភាព​ជំងឺ​របស់​អ្នកជំងឺ​សរសៃឈាម​បេះដូង និង​សម្ពាធ​ឈាម អាក្រក់​ជាង​ទាំង​អំបិល​, តាម Telegraph ចុះផ្សាយ​ថ្ងៃទី ១៤ ធ្នូ ។​

7​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​សរសៃឈាម​បេះដូង នៃ​មន្ទីរពេទ្យ St Luke, Houslor, រដ្ឋ​តិច​សាស់ (​អាមេរិក​) ទើបនឹង​ប្រកាសថា សារជាតិ Fructose ក្នុង​ស្ករ​ដើរតួនាទី​ជំរុញ​ជំងឺលើសឈាម និង​ជំងឺ​សរសៃឈាម​បេះដូង​ជាង​អំបិល ។

រឿងនេះ​មានន័យថា ទទួលទាន​អំបិល​ច្រើន​ពុំមាន​គ្រោះថ្នាក់​ស្មើ​ទទួលទាន​ស្ករ​ច្រើន​ទេ​, ហើយ​ពួក​ជំនាញការ​នេះ​ក៏​អះអាងថា ស្ករ​ធញ្ញជាតិ គឺ​ពុំ​ឥទ្ធិពល​ច្រើន​, ចង់​បន្ថយ​ជំងឺ​សរសៃឈាម​បេះដូង​នេះ ត្រូវ​បន្ថយ​ស្រូបយក​បរិមាណ​ស្ករ​ពី​ភេសជ្ជៈ​មាន​ហ្គាស ក៏ដូចជា​ផលិតផល​នំ​ផ្អែម​ឧស្សាហកម្ម ។​

​ប៉ុន្តែ​, លទ្ធផល​ស្រាវជ្រាវ​នេះ នៅ​បង្ក​ការឈ្លោះប្រកែក​រវាង​ពួក​អ្នកវិទ្យាសាស្ត្រ និង​ចាំបាច់​ត្រូវ​ស្រាវជ្រាវ​បន្ថែម មុនពេល​ប្រកាស​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់ ។​

​ក្រុម​អ្នកស្រាវជ្រាវ​ផ្សេងទៀត​នោះ បាន​ចាត់ទុកថា ការឈ្លោះប្រកែក​អំបិល ឬ​ស្ករ ធ្វើ​ឲ្យ​លើសឈាម គឺ​មិនចាំបាច់​, អ្នកជំងឺ​ត្រូវ​បន្ថយ​ទាំង ២ មុខ ក្នុងពេល​ការកាត់បន្ថយ​អំបិល​ជាក់ស្តែង ធ្វើ​ឲ្យ​ថយចុះ​ជំងឺ​នេះ ៕

 

Related Articles

Back to top button
Close
Close