មន្ត្រី​បក្ស​កាន់​អំណាច​ស្នើ​ឲ្យ​​​​តាម​​​ចាប់​​ជន​បង្ក​ហិង្សា​​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់

សារព័ត៌មាន​​ Cambodia News

ភ្នំពេញ (២៧ តុលា ២០១៥) ៖ ក្រោយពី​មាន​បាតុកម្ម​ទ​ ដែល​ឈាន​ដល់​ការប្រើ​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ មកលើ​តំណាង​រាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​​ កាលពី​ព្រឹក​ថ្ងៃទី​២៦​តុលា ម្សិល​មិញ តំណាងរាស្ត្រ​គណ​បក្ស​​​​ប្រជាជន​កម្ពុជា លោក​ហ៊ុន ម៉ា​នី រួម​នឹង​អង្គការ​សមាគម​ជា​ច្រើន​​ទៀត បាន​ថ្កោល​ទោស​នឹង​អំពើហិង្សា​ដ៏​ឃោរឃៅ​​ និង​បាន​ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច តាម​រក​ចាប់ខ្លួន​ជន​ប្រព្រឹត្ត មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។ ​

1លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា ការប៉ះទង្គិច​គ្នា​រវាង បាតុករ និង​តំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ គឺលោក​គង់ សភា និង​លោក​ញ៉យ ចំរើន ​​​ជា​ទង្វើ​ខុសឆ្គង និង​ជា​គំរូ​មិនល្អ ដល់​ប្រជាពលរដ្ឋ ហើយក៏​ជា​ទង្វើ​ខុសច្បាប់​ផង​ដែរ​។ ​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បាន​បន្តថា គោលបំណង​ដែល​ក្រុមបាតុករ លើកគ្នា​មក​តវ៉ា​នៅពេលនេះ គឺ​ដើម្បី​​​​ទាមទារ​ឲ្យ​លោក​កឹម សុខា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ចុះចេញ​ពី​តំណែង ដោយសារ​មាន​ភាព​ថ្នាំងថ្នាក់​នឹង​សកម្មភាព​មួយ​ចំនួន របស់​អនុប្រធាន​ទី​១​រដ្ឋសភា​រូបនេះ​។

សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​នាំគ្នា​តវ៉ា និង​ស្នើសុំ​ឲ្យ​លោក​ហេង សំរិន ប្រធានរដ្ឋសភា និង​តំណាងរាស្ត្រ​ទាំងអស់ ដក​លោក កឹម សុខា ចេញពី​មុខតំណែង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា។

ការ​ស្នើសុំនេះ ក្រោម​ហេតុផល​ថា លោក កឹម សុខា បានធ្វើ​សកម្មភាព​ឃោសនា បោក​ប្រាស់​ញុះញង់ បំបែកបំបាក់ បង្ក​អស្ថិរភាព ព្រមទាំង​ធ្វើ​ការអុកឡុក បង្ក​ឲ្យមាន​កំហឹង​ពូជសាសន៍ និង​អាច​ឈាន​បង្ក​ឲ្យមាន​ការសង្គ្រាម កើតមាន​ក្នុង​ផ្ទៃ​ប្រទេស​៕

 

Related Articles

Back to top button
Close
Close