ផ្ទុះហិង្សា​ពី​ក្រុមបាតុករ​ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ ពីររូប​រងរបួស (មានវីដេអូ)

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៦ តុលា ២០១៥) ៖ នៅព្រឹកថ្ងៃ​ចន្ទនេះតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិពីររូបបាន​​រងរបួសបែកក្បាល​និង​រថយន្តត្រូវបាន​វាយកម្ទេចចោល ក្រោ​​យ​ពីមានការផ្ទុះ​ហិង្សាពីសំណាក់ក្រុម​បាតុករដែល​តវ៉ានៅមុខ​រដ្ឋសភា​ ទាមទារឲ្យដកតំណែង​​អនុប្រធានគណបក្ស​​សង្រ្គោះ​ជាតិនិង​ជាអនុប្រធានទី១នៃ​រដ្ឋសភា។

​​​​ប្រ​ជា​ពល​រដ្ឋ​រាជធានី​ភ្នំពេញ​រាប់ពាន់​នាក់​ បាន​ធ្វើ​បាតុកម្មនិង​ដាក់​ញតិទៅកាន់​រដ្ឋសភា ដើម្បី​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា ដោយ​ពួកគាត់​ចោទប្រ​កាន់ថាលោក កឹ​ម​​ សុខា ជា”​មនុស្ស​បោកប្រាស់ ​ក្រ​ឡេចក្រឡុ​ក និង​ជាអ្នក​ដែល​នាំ​ទុក្ខ​ដល់​ប្រ​ជា​ពល​រដ្ឋ”។

លោក ញ៉យ ចំរើន តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ ដែល​រងរបួសបែកក្បាល បានអះអាង​ថា ​នៅម៉ោ​ង​ជិត​១២ថ្ងៃត្រង់ ពេល​លោក​និង​តំណាងរាស្រ្ត​មួយរូបទៀត គឺ​លោក គង់ សភា ចេញ​ពី​ប្រជុំសភាតាម​​ទ្វារក្រោ​យ ស្រាប់​តែ​លោក​ថា​មានហិង្សា​កើតឡើង។

គួរបញ្ជាក់ថា លោក ញ៉យ ចំរើន ជាតំណាងរាស្រ្តបក្ស​សង្រ្គោះជាតិមណ្ឌលកំពង់ចាម ចំណែក​លោក គង់ សភា ជាតំណាងរាស្រ្តបក្ស​សង្រ្គោះជាតិ​មណ្ឌល​ស្វាយរៀង៕

3

 

1

 

Related Articles

Back to top button
Close
Close