​ពលរដ្ឋ​ជាង​១០០០​នាក់ទាមទារ​ឱ្យ​លោក​ កឹម ​សុខា ​ចុះចេញ​ពីតំណែងអនុប្រធាន​សភា​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៦ តុលា ២០១៥) ៖ ពលរដ្ឋ​មកពីខណ្ឌ​នានាក្នុង​រាជធានី​ភ្នំពេញ ជាង១០០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​មន្ទីរ​រដ្ឋសភាទាមទារ​ឱ្យ​លោក កឹម​សុខា ចុះចេញ​ពីតំណែងអនុប្រធានរដ្ឋសភា ដោយ ក្រុមបាតុករចោទថា បាន​ដើរ​ញុះញុងពលរដ្ឋឱ្យស្អប់ខ្ពើម​រដ្ឋាភិបាល និង​បង្ក​អសន្តិសុខ។​

ក្រុមបាតុករទាំងនោះមក​ពី​ខណ្ឌ​នានាក្នុងរា​ជ​ធានី​ភ្នំពេញ ដោយមានការដឹង​ជញ្ចូនតាម​ឡាន ជាច្រើន​​គ្រឿង​ ក្នុង​​ការ​តវ៉ា​នោះ ​មានការ​លើក​បដាជាច្រើន ដោយ​សរសេរ​ ​​ថា​៖ ​” កឹម ​សុខា ​ជា​មនុស្ស​ចង្រៃ បង្កបញ្ហាឥតឈប់ឈរយើង​ត្រូវ​ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ​ល្អប្រសើរ​ដូច​សព្វថ្ងៃ ហើយ លោក​ កឹម​ សុខា ត្រូវ​ចុះ​ចេញពី​តំណែងអនុប្រធានរដ្ឋសភាជាបន្ទាន់”។

ទោះជា​យ៉ាង គេ​មិន​បានឃើញក្រុម​សន្តិសុខ សាលា​រាជធានី​ភ្នំពេញមក​រាំ​រាំង ដូច​ការ​រាំង​រាំង​ប្រឆាំងការតវ៉ា​របស់​អ្នក​មាន​ជម្លោះដីធ្លី​ និងសកម្មជន​សង្គម​ដែល​មាន​គ្នាតិចតួច​នោះទេ គេ​ឃើញ​មានប៉ូលីស​ចរាចរ​ណ៍​មកជួយធ្វើចរាចរណ៍ទៀតផង៕

12

Related Articles

Back to top button
Close
Close