គ្រូអាគមម្នាក់ត្រូវនគរ​បាលឃាត់ខ្លួន​បន្ទាប់​​ពីរំលោភអ្នកជំងឺ

ដោយ៖ ហេង នាង

កំពង់ធំ៖ កាលពីថ្ងៃទី២២ កក្កដា ២០១២ វេលាម៉ោង៥ព្រឹក គ្រូមន្ដអាគមល្បីខាងដោះអំពើម្នាក់ត្រូវ កម្លាំងនគរបាលស្រុកសន្ទុកធ្វើឃាត់ខ្លួន បន្ទាប់ពីបានរំលោភស្ដ្រីអ្នកជំងឺម្នាក់ ក្នុងអាស្រម នៅភូមិ អូរកោះគគីរ ឃុំជ្រាប ស្រុកសន្ទុក។

អធិការរងនគរបាលស្រុកសន្ទុក លោកកៅ វុទ្ធី បានឱ្យដឹងថា គ្រូមន្ដអាគមដែលជាជនសង្ស័យមាន ឈ្មោះជួន សំអាត អាយុ៣២ឆ្នាំ ទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីអ្នកជំងឺដែលជាជន រងគ្រោះមានអាយុ៤០ ឆ្នាំ រស់នៅភូមិស្រែស្រម៉ ឃុំទីពោធិ ស្រុក សន្ទុក។

ស្ដ្រីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា គាត់មានជំងឺម្រេញពកករ ហើយបានមកព្យាបាលនៅទីនេះ កាលពីថ្ងៃទី១៧ កក្កដា ២០១២ ហើយនៅថ្ងៃកើតហេតុ គ្រូកំហូចនេះបានប្រាប់គាត់ថា ជំងឺរបស់គាត់ ទាល់តែមានទឹកអាថាន់ញីឈ្មោលបញ្ជូលគ្នាទើបជាសះស្បើយ និយាយហើយគ្រូនោះក៏បានឱ្យគាត់ ចូលទៅក្នុងបន្ទប់ជាប់អសនៈ ហើយគ្រូនេះក៏ចាប់ផ្តើមធ្វើសកម្មភាពរំលោភគាត់តែម្ដង ។

លោក កៅ វុទី្ធ បានបន្តថា នៅចំពោះមុខសមត្ថកិច្ច គ្រូមន្ដអាគម ជួន សំអាត បានសារភាពថា ក្នុងឆ្នាំ២០១២នេះ ខ្លួនបានរំលោភអ្នកដែលមកមើលជំងឺក្នុងអាស្រមបានជាច្រើននាក់ ដោយបាននិយាយ លួងលោមអ្នកជំងឺទាំងនោះថា បើមិនមានទឹកអាថាន់ញីឈ្មោលបញ្ជូលគ្នាទេព្យាបាលមិនជា សះស្បើយឡើយ៕

Related Articles

Back to top button
Close
Close