រាជរដ្ឋាភិបាល សម្រេចមិនយកពន្ធផ្លូវលើម៉ូតូ ​និងត្រីចក្រយាន​យន្ត នៅឆ្នាំ២០១៦

សារព័ត៌មាន​​​ Cambodia News​/

ភ្នំពេញ (២១ តុលា ២០១៥) ៖ រាជរដ្ឋាភិបាល សម្រេច​លុបចោល មិន​យកពន្ធ​ផ្លូវ​លើ​ម៉ូតូ រ៉ឺម៉ក់​ម៉ូតូ ត្រាក់ទ័រ គ្រឿងយន្ត និង​ទូក​កាណូត​ធុន​តូច នៅ​ឆ្នាំ​២០១៦។ការសម្រេចមិនយកពន្ធផ្លូវ​ដូច្នេះ ត្រូវបាន​រាជរដ្ឋាភិបាល កំណត់​នៅក្នុង​សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦។

តាមសេចក្តី​ព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុសម្រាប់​គ្រប់គ្រងឆ្នាំ២០១៦​ ដែលគណៈ​រដ្ឋមន្រ្តី បានអនុម័តនៅថ្ងៃទី២១​ ខែតុលា ​ឆ្នាំ២០១៥នេះ ​​រាជរដ្ឋាភិបាលបាន​សម្រេចលុបចោលបា្រក់​ពន្ធ ការយកពន្ធលើមធ្យោបាយ​ដឹក​ជញ្ជូន ​និង​យានជំនិះមួយចំនួន​ដូចខាងក្រោម ៖

-​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​ទាប

-​ត្រាក់ទ័រ និង​គ្រឿងយន្ត​ប្រហាក់ប្រហែល ដើម្បី​បន្ត​លើកស្ទួយ​ដល់​វិស័យ​កសិកម្ម ពិសេស​ដើម្បី​លើកទឹកចិត្ត និង​សម្រាល​បន្ទុក​របស់​កសិក​រ​

-​ជលយាន​យន្ត​ធុន​តូច ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ជលយាន​យន្ត​ទាំងនោះ ជា​មធ្យោបាយ​ដឹកជញ្ជូន និង​ប្រកប​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​។​

​ក្នុង​សេចក្តីព្រាងច្បាប់​នោះ បាន​លើកឡើងថា ការលុបចោល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ខាង លើ ធ្វើ​ឲ្យ​រដ្ឋ​មានការ​បាត់បង់​ចំណូល ចំនួន ៥.៨០១លាន​រៀល៕ ដោយ៖ ហេង នាង​

1

2

Related Articles

Back to top button
Close
Close